khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឧបាសក ជិន សារ៉ន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឧបាសក ជិន សារ៉ន នៅវត្តញាណរស្សី ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។
    ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការនិមន្តព្រះសង្ឃធ្វើពិធីស្វាធ្យាយព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងលោក ប៊ុនថន សុខាណារិទ្ធ តំណាងឱ្យក្រុមគ្រួសារសពឡើងអានវិយោគកថា  និងជីវប្រវត្តិរបស់ឧបាសក ជិន សារ៉ន ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។
    ជាកិច្ចចុងក្រោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានផ្តល់ភ្លើងបូជាសពឧបាសក ជិន សារ៉ន បន្ទាប់មកលោក ជិន រដ្ឋា តំណាងក្រុមគ្រួសារសពបានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ។
    សូមជម្រាបថាឧបាសក ជិន សារ៉ន បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:០៨ព្រឹក ដោយរោគាពាធ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail